ទីផ្សារភាគហ៊ុនឥណ្ឌូណេស៊ីដាំក្បាលចុះបន្តបន្ទាប់ ធ្ងន់ជាងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៨

ទីផ្សារភាគហ៊ុនឥណ្ឌូណេស៊ីដាំក្បាលចុះបន្តបន្ទាប់ ធ្ងន់ជាងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៨

Connect with us ទីផ្សារភាគហ៊ុនឥណ្ឌូណេស៊ីបានធ្លាក់ចុះយ៉ាងគំហុករយៈពេល ២ ថ្ងៃជាប់ៗគ្នា ដោយការខាតបង់សរុបធ្ងន់ធ្ងរជាងអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៨ ទៅទៀត ​ក្រោយក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក MSCI ព្រមានអំពីលទ្ធភាពដកប្រទេសនេះចេញពីចំណាត់ថ្នាក់ «​ទីផ្សារកំពុងរីកចម្រើន»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលថា ការព្រមានរបស់ MSCI បានធ្វើឱ្យវិនិយោគិនភ័យស្លន់ស្លោ និងប្រញាប់លក់ភាគហ៊ុនចេញ ​ហើយ​បង្កើនក្តីបារម្ភអំពីលំហូរមូលធនចេញពីប្រទេសមាន​សេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត សន្ទស្សន៍ភាគហ៊ុនសំខាន់របស់ឥណ្ឌូណេស៊ីបានធ្លាក់ចុះ ៣,៦% ​នៅ​ថ្ងៃចន្ទ បន្ទាប់ពីបានដាំក្បាលចុះដល់ទៅ ១១,៦% កាលពីថ្ងៃសុក្រ សប្ដាហ៍មុន​។ ការធ្លាក់ចុះក្នុងរយៈពេល ២ ថ្ងៃនេះ មានទំហំធ្ងន់ធ្ងរជាងការធ្លាក់ចុះណា​ៗទាំងអស់ ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៨។ ក្នុងការជួញដូរនៅថ្ងៃចន្ទ សន្ទស្សន៍ផ្សារភាគហ៊ុន​ឥណ្ឌូណេស៊ីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៦ ឆ្នាំ ខណៈរាប់តាំងពីដើមឆ្នាំ ២០២៦ មក វាបានធ្លាក់ចុះ ៤២% រួចមកហើយ ដែលជាស្ថានភាពអាក្រក់បំផុតនៅលើទីផ្សារហិរញ្ញវត្ថុពិភពលោកឆ្នាំនេះ រលកនៃការលក់ភាគហ៊ុនបានចាប់ផ្ដើម បន្ទាប់ពី MSCI ដែលជាក្រុមហ៊ុនផ្ដល់សន្ទស្សន៍ទីផ្សារហិរញ្ញវត្ថុដ៏មានឥទ្ធិពលមួយរបស់ពិភពលោក បានព្រមានកាលពីថ្ងៃសុក្រថា ខ្លួនកំពុងពិចារណាប្ដូរចំណាត់ថ្នាក់ទីផ្សារឥណ្ឌូណេស៊ីពី «ទីផ្សារកំពុងរីកចម្រើន» ទៅជា «ទីផ្សារដាច់ដោយឡែក» នៅឆ្នាំក្រោយ។ ការប្ដូរចំណាត់ថ្នាក់បែបនេះ អាចធ្វើឱ្យទីផ្សារឥណ្ឌូណេស៊ីបាត់បង់ភាពទាក់ទាញចំពោះវិនិយោគិនអន្តរជាតិ ហើយប្រឈមនឹងការដកទុនវិនិយោគយ៉ាងច្រើន​។ ​ដើម្បីឆ្លើយតបនឹងការរង្គុះរង្គើនៃទីផ្សារនៅពេលនេះ អាជ្ញាធរផ្សារហ៊ុនឥណ្ឌូណេស៊ីបានស្នើឱ្យ MSCI ពន្យល់ពីការព្រមានរបស់ខ្លួន។ លោក Jeffrey Hendrik នាយកប្រតិបត្តិផ្សារហ៊ុនឥណ្ឌូណេស៊ី បាននិយាយថា៖ «យើងមិនបានរំពឹងថានឹងមានការប្រកាសបែបនេះពី MSCI ទេ។ សេចក្ដីថ្លែងការណ៍ដែល​គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឱ្យទីផ្សារមានប្រតិកម្មភ័យស្លន់ស្លោ»។ ក្រោយកិច្ចប្រជុំតាមអនឡាញជាមួយ MSCI លោក Jeffrey បានបញ្ជាក់ថា ឥណ្ឌូណេស៊ីនៅតែប្ដេជ្ញាបន្តកំណែទម្រង់ទីផ្សារមូលធន ដែលបានចាប់ផ្ដើមក្រោយការព្រមានលើកដំបូងពី MSCI កាលពីខែមករា។ ប្រធានាធិបតី លោក ​ប្រាបូវូ ស៊ូប៊ីយ៉ានតូ ផ្សារហ៊ុនឥណ្ឌូណេស៊ីក៏បានប្រកាសដាក់ចេញគោលនយោបាយចំនួន ២ ផងដែរ ដើម្បីលើកកម្ពស់តម្លាភាពទីផ្សារ និងការកំណត់តម្លៃឱ្យកាន់តែច្បាស់លាស់។ គោលនយោបាយទាំងនេះរួមមាន ការដកភាគហ៊ុនដែលមានកម្មសិទ្ធិប្រមូលផ្ដុំខ្ពស់នៅក្នុងដៃបុគ្គលម្នាក់ ឬអង្គភាពតែមួយ ចេញពីសន្ទស្សន៍ភាគហ៊ុនផ្សារហ៊ុនហ្សាការតា (Jakarta Composite Index) ដើម្បីឆ្លុះបញ្ចាំងឱ្យបានកាន់តែត្រឹមត្រូវអំពីចលនានៃសន្ទស្សន៍ភាគហ៊ុនសំខាន់នេះ។ ដើម្បីកាត់បន្ថយភាពប្រែប្រួលនៃទីផ្សារ ផ្សារហ៊ុនឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទក៏បានកាត់បន្ថយកម្រិតធ្លាក់ចុះអតិបរមាប្រចាំថ្ងៃ (Daily down limit) នៃតម្លៃភាគហ៊ុនពី ១៥% មកត្រឹម ៧% ផងដែរ។ មានន័យថា ផ្សារហ៊ុននឹងបដិសេធដោយស្វ័យប្រវត្តិនូវរាល់ការបញ្ជាលក់​ក្នុងតម្លៃទាបជាងកម្រិតកំណត់នេះ ដើម្បីទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀត។ ​មែនទែនទៅ វិបត្តិលក់ភាគហ៊ុនមិនបានកើតឡើងតែលើទីផ្សារភាគហ៊ុននោះទេ ប៉ុន្តែបានរាលដាលដល់ទីផ្សាររូបិយប័ណ្ណ និងមូលបត្របំណុលរដ្ឋាភិបាលផងដែរ។ ប្រាក់រូពៀឥណ្ឌូណេស៊ីបានធ្លាក់ចុះមកនៅប្រហែល ១៨​ ០៣០ រូពៀ/ដុល្លារអាមេរិក ដែលជិតដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ១៨​ ១៩០ រូពៀ/ដុល្លារ ​នៅ​ខែមិថុនា។ ចំណែក​អត្រាចំណូលមូលបត្របំណុលរដ្ឋាភិបាលអាយុកាល ១០ ឆ្នាំ បានកើនឡើងដល់ ៧,៤% ពី ៧,១៦៩% កាលពីថ្ងៃសុក្រ ដែលបង្ហាញពីសម្ពាធកាន់តែខ្លាំងលើទីផ្សារបំណុល។ អ្នកវិភាគមួយចំនួនបានព្រមានថា ការព្រមានរបស់ MSCI អាចជំរុញឱ្យមានការដកទុនវិនិយោគបន្ថែម ប៉ុន្តែកង្វល់ធំជាងនេះគឺការបាត់បង់ទំនុកចិត្តរបស់វិនិយោគិន ដែលអាចប៉ះពាល់ដល់ទីផ្សារមូលបត្របំណុល និងការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេលវែង។ សម្ពាធលើទីផ្សារហិរញ្ញវត្ថុឥណ្ឌូណេស៊ីក៏កើតឡើងផងដេរចំពេលទំនុកចិត្តរបស់វិនិយោគិនចំពោះស្ថិរភាពសារពើពន្ធ និងឯករាជ្យភាពរបស់ធនាគារកណ្ដាលប្រទេសកំពុងចុះខ្សោយ ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ​ប្រាបូវូ ស៊ូប៊ីយ៉ានតូ។ កន្លងមក ក្រុមហ៊ុនវាយតម្លៃឥណទាន Moody’s និង Fitch ក៏បានទម្លាក់ទស្សនវិស័យចំណាត់ថ្នាក់ឥណទានរបស់ឥណ្ឌូណេស៊ី ទៅជាអវិជ្ជមានផងដែរ។ យោងតាមការប៉ាន់ប្រមាណរបស់ធនាគារអាមេរិក​ Goldman Sachs ប្រសិនបើ MSCI ដកទីផ្សារឥណ្ឌូណេស៊ីចេញទាំងស្រុងពីសន្ទស្សន៍របស់ខ្លួន វាអាចបង្កឱ្យមានការហូរចេញនៃទុនពីមូលនិធិវិនិយោគអកម្ម (Passive Outflows) ប្រមាណ ៥,៦ ប៊ីលានដុល្លារ។ ទិន្នន័យបង្ហាញថា វិនិយោគិនបរទេសបានលក់ភាគហ៊ុនឥណ្ឌូណេស៊ីសុទ្ធក្នុងទំហំទឹកប្រាក់ ៤,៩៨ ប៊ីលានដុល្លាររួចមកហើយនៅឆ្នាំ ២០២៦ នេះ​ ដែលអាចក្លាយជាការហូរចេញនៃទុនប្រចាំឆ្នាំដ៏ច្រើនបំផុតក្នុងរយៈពេលយ៉ាង​ហោចណាស់ ១៦ ឆ្នាំចុងក្រោយ៕ Related Topics:ឥណ្ឌូណេស៊ីទីផ្សារភាគហ៊ុនឥណ្ឌូណេស៊ីក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក MSCI You may like អែល នីណូ គំរាមកំហែងដល់ការផ្គត់ផ្គង់ស្រូវអង្ករអាស៊ីអាគ្នេយ៍ ដោយអាចជំរុញតម្លៃដល់ឆ្នាំ ២០២៧ ឥណ្ឌូណេស៊ីពន្លឿនគម្រោង «ច្រករបៀបដឹកជញ្ជូន» តភ្ជាប់ម៉ាឡេស៊ី និងប្រ៊ុយណេ ឥណ្ឌូណេស៊ីចង់ឱ្យអាស៊ានពង្រឹង «ប្រព័ន្ធអេកូឡូស៊ីបន្ទះឈីប» របស់ប្លុក ទីបំផុត ឥណ្ឌូណេស៊ី ទទួល​​បាន​​នាវាផ្ទុកយន្តហោះ​​ដំបូងក្នុង​ប្រវត្តិសាស្ត្រ​ពីអ៊ីតាលី​​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​ឥណ្ឌូណេស៊ី​ ដែល​ធ្វើ​ឲ្យ​​រង្គើ​​ឧស្សាហកម្ម​​​​ផលិត​​រថយន្តថៃ ​ត្រូវ​បាន​បញ្ចប់តំណែង​​​ក្នុងការរុះរើគណៈរដ្ឋមន្ត្រី​​ ​​យ៉ាងហោច​មនុស្ស​១ម្នាក់​ បានស្លាប់ ជាង​១៤០​នាក់​បាត់ខ្លួន និងជាង ១០០​នាក់ត្រូវជួយសង្គ្រោះ ក្នុងគ្រោះ​លិច​នាវា​ដឹក​​​អ្នកដំណើរ​​​ជាង​២៤០នាក់នៅ​ឥណ្ឌូណេស៊ី ព័ត៌មានពេញនិយម សន្តិសុខសង្គម៤ ថ្ងៃ ago អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ដកហូតម៉ូតូ៧គ្រឿងពាក់ព័ន្ធករណីគ្រឿងញៀន និងចោរកម្ម កីឡា៤ ថ្ងៃ ago គ្រូបង្វឹក Gangwon FC សរសើរមិនដាច់ពីមាត់ពីភាពខ្លាំងរបស់ ភ្នំពេញក្រោន ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago ក្រុមហ៊ូធី បាញ់មីស៊ីលលើ ជំរំហ្វឹកហ្វឺនយេម៉ែន ស្លាប់ទាហានទើបរើស ៥៨នាក់, របួសជាង ២០០នាក់ ព័ត៌មានជាតិ២ ថ្ងៃ ago ទូក-ង ល្បីៗចំនួន ២០ ត្រៀមចូលរួមប្រណាំងនៅស្រុកសំបូរ ដើម្បីអបអរបុណ្យចេញព្រះវស្សា និងលើកស្ទួយទេសចរណ៍ក្នុងស្រុក សន្តិសុខសង្គម៥ ថ្ងៃ ago ទំនាស់ផ្ទៃក្នុងគ្រួសារ បុរសជាប្ដីបើករថយន្តស្លាកលេខរដ្ឋ ដេញបំបុករថយន្តប្រពន្ធ និងដកកាំភ្លើងបាញ់ចំកូនប្រុស​រងរបួស ព័ត៌មានជាតិ៦ ថ្ងៃ ago រដ្ឋមន្ត្រីសុខាភិបាល ៖ “ត្រីជាតិដែក” មិនអាចជួយឱ្យកុមារជៀសផុតពីការស្លេកស្លាំងបណ្ដាលមកពីខ្វះជាតិដែកនោះទេ ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago ហ្សេលេនស្គី ស្រែកថា «អយុត្តិធម៌» ដែលដៃគូលោកខាងលិច មិនប្រាប់មុន ពីការវាយប្រហាររបស់រុស្ស៊ី សន្តិសុខសង្គម៤ ថ្ងៃ ago ករណីបោកគ្រាប់បែកនៅក្រុងប៉ោយប៉ែត សមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន៦នាក់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button